KANG DANIEL

Nirvana

KANG DANIEL
Kmerce çevirisi icon 3 çeviri icon 3
icon
Albüm:
The Story : RETOLD
Orijinal şarkı sözleri
İngilizce, Korece
Çeviri
Kmerce

Nirvana

Nirvana

ដងវិថីដែលដើរពីលើស្រមោលនៃពន្លឺ
ពន្លឺដែលជះចេញ ភ្លឺចិញ្ចាចពេលដែលគេបើក
នៅក្នុងចន្លោះកន្លែងរវាងភាពស្រស់ស្អាត និងភាពទទេរ
ពួកយើងវង្វេងផ្លូវ
 
ទប់ដង្ហើមរបស់អ្នក
នាំអ្នកទៅកាន់ទីស្ងប់សុខ (និព្វាន)
ពួកយើងនឹងហោះហើរដោយសេរី
បិទភ្នែករបស់អ្នកមួយរយះពេលខ្លី
វាមិនឆ្ងាយនោះទេ
អញ្ចឹង តើមិនចង់ហោះហើរជុំវិញពិភពលោកជាមួយខ្ញុំទេឬ?
 
ណា ណា ណា
រាត្រីចាប់ផ្តើមមានជីវិត
ខ្ញុំដឹងថាអ្នកចង់ឃើញ
Nirvana និព្វានដ៏ចែងចាំង
 
ណា ណា ណា
ជុំវិញពិភពលោកទាំងអស់
អ្នកដឹង ខ្ញុំមើលទៅអ្នក yeah
Nirvana និព្វានដ៏ចែងចាំង
 
កាន់ដៃខ្ញុំ ហើយពួកយើងអាចទៅ ទៅ ឲ្យឆ្ងាយ
ទៅកាន់ផ្ទៃមេឃគ្មានទីបញ្ចប់ ពួកយើង roll roll roll
ពួកយើងរីកស្រស់នៅក្នុងសុបិន
ភ្ញាក់ឡើងនៅក្នុងថានសួគ៌
កាន់ដៃខ្ញុំ ហើយពួកយើងអាចទៅ ទៅ ទៅ ទៅ
 
Baby តោះហោះហើរកាត់មហាសមុទ្រ
បាត់ការផ្ចង់អារម្មណ៍ វង្វេងនៅក្នុងចលនា
សម្រាប់អ្នក និងខ្ញុំ, អណ្តែតនៅលើពពក
ទំនាញមិនទាញយើងចុះឡើយ
ផ្ទៃដីនៅក្រោមពួកយើង មើលទៅសែនឆ្ងាយ
ទៅកាន់ទីនៃក្តីសុខ ពួកយើងអាចទៅ
ពួកយើងនឹងមិនចាប់ហ្វ្រាង
នឹងមិនបន្ថយល្បឿន
នៅពេលនេះ ពួកយើងនឹងមិនរត់ចេញពីភាពរញ្ជួល
លើកដៃអ្នកឡើង សំដៅទៅលើមេឃ
ខ្ពស់ជាងអ្វីដែលពួកយើងដឹង
 
ទប់ដង្ហើមរបស់អ្នក
នាំអ្នកទៅកាន់ទីស្ងប់សុខ (និព្វាន)
ពួកយើងអាចទៅដល់ទីបំផុតនៃផែនដី
ឥឡូវបិទភ្នែករបស់អ្នក
គ្មានអ្នកណាផ្សេងអាចរកឃើញកន្លែងនេះ
ដូច្នេះ តើមិនចង់ហោះហើរជុំវិញពិភពលោកជាមួយខ្ញុំទេឬ?
 
ណា ណា ណា
រាត្រីចាប់ផ្តើមមានជីវិត
ខ្ញុំដឹងថាអ្នកចង់ឃើញ
Nirvana និព្វានដ៏ចែងចាំង
 
ណា ណា ណា
ជុំវិញពិភពលោកទាំងអស់
អ្នកដឹង ខ្ញុំមើលទៅអ្នក yeah
Nirvana និព្វានដ៏ចែងចាំង
 
កាន់ដៃខ្ញុំ ហើយពួកយើងអាចទៅ ទៅ ឲ្យឆ្ងាយ
ទៅកាន់ផ្ទៃមេឃគ្មានទីបញ្ចប់ ពួកយើង roll roll roll
ពួកយើងរីកស្រស់នៅក្នុងសុបិន
ភ្ញាក់ឡើងនៅក្នុងថានសួគ៌
កាន់ដៃខ្ញុំ ហើយពួកយើងអាចទៅ ទៅ ទៅ ទៅ
 
អ្នក និង ខ្ញុំនៅក្នុងវេហា
ពួកយើងអាចទៅគ្រប់ទីកន្លែង
ទៅកន្លែងដែលពួកយើងចង់ទៅ
 
អ្នក និង ខ្ញុំនៅក្នុងវេហា
ពួកយើងអាចទៅគ្រប់ទីកន្លែង
ទៅកាន់កន្លែងដែលពួកយើងបានសុបិនដល់
 
ណា ណា ណា
រាត្រីចាប់ផ្តើមមានជីវិត
ខ្ញុំដឹងថាអ្នកចង់ឃើញ
Nirvana និព្វានដ៏ចែងចាំង
 
ណា ណា ណា
ជុំវិញពិភពលោកទាំងអស់
អ្នកដឹង ខ្ញុំមើលទៅអ្នក yeah
Nirvana និព្វានដ៏ចែងចាំង
 
កាន់ដៃខ្ញុំ ហើយពួកយើងអាចទៅ ទៅ ឲ្យឆ្ងាយ
ទៅកាន់ផ្ទៃមេឃគ្មានទីបញ្ចប់ ពួកយើង roll roll roll
ពួកយើងរីកស្រស់នៅក្នុងសុបិន
ភ្ញាក់ឡើងនៅក្នុងថានសួគ៌
កាន់ដៃខ្ញុំ ហើយពួកយើងអាចទៅ ទៅ ទៅ ទៅ
 
នាំខ្ញុំទៅកាន់ទីសុខសាន្ត
 
expand collapse Translation details
Give a shoutout to Genius Khmer Transitions បកប្រែជាភាសាខ្មែរ

Çeviriler